• ទំព័រដើម
  • អ៊ីម៉ែល
  • ទំនាក់ទំនង
រ.ប.វ.ត
  • ទំព័រដើម
  • អារម្ភកថា
  • អគ្គលេខាធិការដ្ឋាន
  • សាលាភូមិន្ទចៅក្រម
  • សាលាភូមិន្ទក្រឡាបញ្ជី
  • សាលាភូមិន្ទអាជ្ញាសាលា
  • សាលាភូមិន្ទសារការី
  • គំរោងផ្សេងៗ
  • ទំនាក់ទំនង
សលាកប័ត្រព៌តមាន
  • ចៅក្រម
  • ក្រឡាបញ្ជី
  • អាជ្ញាសាលា
  • សារការី
សេចក្តីជូនដំណឹង
  • លក់និងទទួលពាក្យប្រឡង សិស្សចៅក្រមនិងក្រឡាបញ្ជី
ដៃគូសហប្រតិបត្ដិការ

សាលាភូមិន្ទចៅក្រម

ដោយមានការគាំទ្រពី គម្រោងទ្រទ្រង់នីតិរដ្ឋរបស់បារាំង សាលាភូមិន្ទចៅក្រមត្រូវបាន​បង្កើតទ្បើង​ដោយ​អនុក្រឹត្យ លេខ ៩ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០២ ហើយបាន ដំណើរការសកម្មភាពរបស់ខ្លួន​រហូតដល់ឆ្នាំ ២០០៥ និងត្រូវបាន បញ្ចូលជាអង្គភាព មួយ របស់រាជបណ្ឌិតសភា​វិជ្ជាជីវៈតុលាការ ដោយព្រះរាជក្រឹត្យលេខ​ នស/រកត/០១០៥/០១៩ ចុះថ្ងៃ  ទី ២១ ខែមករា ឆ្នាំ២០០៥ ។

សាលាភូមិន្ទចៅក្រមមានបេសកកម្មរៀបចំធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈដំបូងដល់សិស្សចៅក្រម និងធ្វើការ​បណ្តុះ​បណ្តាល​បន្ត​​សម្រាប់ចៅក្រម​​ដែលកំពុង​បំពេញ​​ការិយកម្មតាម​​សាលាជំរះក្តីនានា​​ផងដែរ ។

សិស្ស​សាលា​ភូមិន្ទចៅក្រម​មានផែនការ​បណ្តុះបណ្តាលជា​បីដំណាក់កាល មានរយៈពេល ២៤ ខែ ៖

  • ដំណាក់កាលធ្វើសិក្ខាគារិកភាពមានរយៈពេល ៨ ខែ ។
  • ដំណាក់កាលកម្មសិក្សា នៅតាមសាលាជំរះក្តីនានា មានរយៈពេល ១២ ខែ ។
  • ដំណាក់កាលធ្វើឯកទេសកម្ម រយៈពេល ៤ ខែ ។


ដើម្បីប្រឡងចូលសាលាភូមិន្ទចៅក្រមបាន ៖

  • បេក្ខជនទាំងពីរភេទជានិស្សិត ត្រូវមានអាយុយ៉ាងច្រើនបំផុតត្រឹម ៣០ ឆ្នាំ គិតមកដល់ថ្ងៃប្រឡង ហើយត្រូវមានសញ្ញា ប័ត្របរិញ្ញាប័ត្រនីតិសាស្ត្រ ។ ចំពោះបេក្ខជនជានិស្សិត ដែលមានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ ការកំណត់អាយុយ៉ាងច្រើន បំផុ់តត្រឹម ៣៥ ឆ្នាំ គិតមកដល់ថ្ងៃប្រឡង ។
  • បេក្ខជនទាំងពីរភេទជាមន្ត្រីរាជការ ត្រូវមានអាយុយ៉ាងច្រើនបំផុតត្រឹម ៣៨ ឆ្នាំ គិតមកដល់ថ្ងៃប្រឡង ហើយ ត្រូវមាន សញ្ញាប័ត្របរិញ្ញាប័ត្រនីតិសាស្ត្រ ។ ចំពោះបេក្ខជនជាមន្ត្រីរាជការ ដែលមានអតីតភាពក្នុងការងារ ចាប់ពី ៥ឆ្នាំឡើងទៅនឹងត្រូវ ទទួលពិន្ទុបន្ថែម ៥% (ប្រាំភាគរយ) លើពិន្ទុសរុបនៃវិញ្ញាសាសរសេរ ។
  • ត្រូវមានលិខិតថ្កោលទោសចេញដោយក្រសួងយុត្តិធម៌ ។    (ចំពោះបេក្ខជនជាមន្ត្រីរាជការពុំចាំបាច់ឡើយ)
  • ត្រូវមានលិខិតបញ្ជាក់សុខភាព ចេញដោយនាយកដ្ឋានពេទ្យការងារ ។

ពត៌មានបន្ថែមសូមអាន សលាកបត្រ័ពត៌មាន

 

© រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ២០១០
ផ្ទះលេខ១៧ ផ្លូវលេខ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា