សលាកប័ត្រព៌តមាន
សេចក្តីជូនដំណឹង
ដៃគូសហប្រតិបត្ដិការ
សាលាភូមិន្ទអាជ្ញាសាលា
សាលាភូមិន្ទអាជ្ញាសាលានៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ១១៦ អនក្រ បក ចុះថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០០៨ ដែលមានបេសកកម្មធ្វើការបណ្តុះ បណ្តាលវិជ្ជាជីវៈដំបូង និងបណ្តុះបណ្តាលបន្តសម្រាប់អាជ្ញាសាលា។
សិស្សអាជ្ញាសាលារបស់សាលាភូមិន្ទអាជ្ញាសាលានៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ១២ខែ ហើយចែកចេញជាបី ដំណាក់កាល :
- ដំណាក់កាលធ្វើសិក្ខាគារិកភាព មានរយៈពេល ០៥ខែ
- ដំណាក់កាលកម្មសិក្សានៅតាមសាលាជម្រះក្តីនានា មានរយៈពេល ០៥ខែ
- ដំណាក់កាលត្រៀម និងប្រឡងចេញ មានរយៈពេល ០២ខែ
បែបបទ និងលក្ខខណ្ឌនៃការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា :
- បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ។ ចំពោះ បេក្ខជនជានិស្សិត ត្រូវមានអាយុមិនលើស ពី ៣៥ឆ្នាំ រីឯបេក្ខជនជាមន្រ្តីរាជការ ត្រូវមានអាយុមិនលើសពី ៤០ឆ្នាំ គិតមកត្រឹមថ្ងៃប្រឡង
- ត្រូវមានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្រ្តឡើងទៅ
- ត្រូវមានលិខិតថ្កោលទោសបញ្ជាក់ថា មិនធ្លាប់ជាប់ទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ
- ត្រូវមានកាយសម្បទាគ្រប់គ្រាន់។