គំរោងផ្សេងៗ ដែលកំពុងនឹងត្រូវសម្រេចបាន
កិច្ចសហប្រតិបត្តិការបារាំង - កិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងៗ
ក្រមរដ្ឋប្បវេណីថ្មី និងក្រមនីតិវិធីរដ្ឋប្បវេណី ដែលបានរៀបចំទ្បើងដោយមានការគាំទ្រពីកិច្ចសហប្រតិបត្តិការ ជប៉ុន ត្រូវបានប្រកាសអោយប្រើនៅក្នុងកំទ្បុងឆ្នាំ ២០០៧ ។ លិខិតបទដ្ឋាន គតិយុត្តថ្មីនេះជះឥទ្ធិលយ៉ាងខ្លាំងលើការបណ្តុះបណ្តាលសិស្ស របស់រាជបណ្ទិតសភាវិជ្ជាជីវៈតុលាការ រួមទាំងសេចក្តីព្រាងលក្ខន្តិកៈអាជ្ញាសាលានិងលក្ខន្តិកៈសារការី ផងដែរ ។
សេចក្តីព្រាងលក្ខន្តិកៈ ដើម្បីបង្កើតវិជ្ជាជីវៈសារការីនៅប្រទេសកម្ពុជាកំពុងត្រូវបានរៀបចំតាក់តែងដោយមាន ការគាំទ្រ ពីកិច្ចសហប្រតិបត្តិការបារាំង ។
សេចក្តីព្រាងលក្ខន្តិកៈ អាជ្ញាសាលាតុលាការមួយទៀតកំពុងត្រូវបានសិក្សាដោយមានការគាំទ្រ ពីកិច្ចសហប្រតិបត្តិការជប៉ុន។
រចនាសម្ព័ន្ធរដ្ឋ ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ថាបនា និងស្តារទ្បើងវិញក្នុងទិសដៅអភិវឌ្ឍស្ថាប័ននានានៃប្រព័ន្ធតុលាការ ។ ដំណើរការល្អ និងការធ្វើទំនើបកម្ម សង្គមកម្ពុជា ត្រូវបានប្រទេសបារាំង ចាត់ជាអាទិភាពមួយ ក្នុងចំណោម អាទិភាពទាំងទ្បាយ នៃកិច្ចសហប្រតិបត្តិការ ។
ដោយមានការគាំទ្រពីបារាំង រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងពង្រីកដែនអន្តរាគមន៍របស់ខ្លួន ដើម្បីឆ្លើយ តបទៅនឹងតម្រូវការ នៃការបង្កើតសកម្មភាពថ្មីៗក្នុងវិស័យវិជ្ជាជីវៈសកម្មភាពតុលាការ និងមុខរបរផ្នែកច្បាប់ ។
ការបង្កើត គេហទំព័រអិន៉ីធើណេត នឹងអាចអនុញ្ញត ឱ្យយើងអាចតាមដាន បាននូវបច្ចុប្បន្នភាព និងការវិវត្តន៍នៃ គម្រោងរបស់ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។
L’Ecole Royale des Huissiers de Justice
L’Ecole Royale des Notaires