- សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសប៉ុស្ដិ៍របស់សិស្សសាលាភូមិន្ទចៅក្រម ជំនាន់ទី ៥
- លទ្ធផលសរុប នៃការសិក្សារបស់សិស្សសាលាភូមិន្ទចៅក្រម ជំនាន់ទី ៥
- សេចក្ដីជូនដំណឹងស្ដីពី ម៉ោងសិក្សាវគ្គបណ្ដុះបណ្ដាលចៅក្រមពាណិជ្ជកម្ម
- សេចក្ដីជូនដំណឹងស្ដីពីការប្រឡងបញ្ជប់ របស់សិស្សចៅក្រមជំនាន់ទី ៥
- សេចក្ដីជូនដំណឹង ស្ដីពី ការបន្ថែមម៉ោងសម្រាប់សិស្សចៅក្រម ជំនាន់ទី៥
សលាកបត្រ័ពត៌មាន
ការប្រទ្បងជ្រើសរើសក្រទ្បាបញ្ជី
ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានពីរដំណាក់កាល៖
ដំណាក់កាលទី១៖ ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ មានចំនួន ៣វិញ្ញាសា គឺៈ
- នីតិរដ្ឋធម្មនុញ្ញ រយៈពេល ៣ ម៉ោង មានមេគុណ ២
- នីតិរដ្ឋប្បវេណី រយៈពេល ៣ ម៉ោង មានមេគុណ ២
- នីតិព្រហ្មទណ្ឌ រយៈពេល ៣ ម៉ោង មានមេគុណ ២
ដំណាក់កាលទី២៖ ការប្រឡងប្រជែងលើវិញ្ញាសាសួរផ្ទាល់មាត់ មានចំនួន ៣វិញ្ញាសា គឺៈ
- ការសួរផ្ទាល់មាត់ដោយមានគណៈមេប្រយោគធំ លើទិដ្ឋភាពសង្គម គតិយុត្ត មានមេគុណ ២
- ការសួរផ្ទាល់មាត់ដោយគណៈមេប្រយោគបច្ចេកទេស លើប្រធានបទណាមួយ ក្នុងចំណោម នីតិពាណិជ្ជកម្ម ឬនីតិការងារ ឬនីតិរដ្ឋបាល មានមេគុណ ២
- ការសួរផ្ទាល់មាត់ដោយគណៈមេប្រយោគលើប្រធានបទណាមួយ ក្នុងចំណោំម ភាសាបារាំង ឬ្ញុអង់គ្លេស ឬធ្វើតេស្តលើ ចំណេះដឹងកុំព្យូទ័រ មានមេគុណ ១។
រាជរដ្ឋាភិបាលកម្ពុជា មានបំណងបង្កើត រចនាសម្ព័ន្ធឯកភាពមួយ សម្រាប់ការបណ្តុះបណ្តាល វិជ្ជាជីវៈតុលាការ ដូចជា ចៅក្រម ក្រទ្បាបញ្ជី សារការី អាជ្ញាសាលា និងប្រហែលជាអាចមាន វិជ្ជាជីវៈមេធាវីផងដែរ ។ កិច្ចសហប្រតិបត្តិការ ជាច្រើនចូលរួម ក្នុងសកម្មភាព និងគម្រោង របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដូចជា កិច្ចសហប្រតិបត្តិការបារាំង គម្រោង “ទ្រទ្រង់នីតិរដ្ឋ” កិច្ចសហប្រតិបត្តិការជប៉ុន JICA កិច្ចសហប្រតិបត្តិការអូស្ត្រាលី AUSAID កិច្ចសហប្រតិបត្តិការអាមេរិក USAID, GTZ, UNICEF ... ។
រាជរដ្ឋាភិបាលមានគំរោងបង្កើត សាលាភូមិន្ទអាជ្ញាសាលា និង សាលាភូមិន្ទសាការី ស្ថិតក្នុងរចនាសម្ព័ន្ធគ្រប់គ្រង របស់ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក្នុងពេលដ៏ខ្លីខាងមុខ ។