សលាកប័ត្រព៌តមាន
សេចក្តីជូនដំណឹង
- សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសប៉ុស្ដិ៍របស់សិស្សសាលាភូមិន្ទចៅក្រម ជំនាន់ទី ៥
- លទ្ធផលសរុប នៃការសិក្សារបស់សិស្សសាលាភូមិន្ទចៅក្រម ជំនាន់ទី ៥
- សេចក្ដីជូនដំណឹងស្ដីពី ម៉ោងសិក្សាវគ្គបណ្ដុះបណ្ដាលចៅក្រមពាណិជ្ជកម្ម
- សេចក្ដីជូនដំណឹងស្ដីពីការប្រឡងបញ្ជប់ របស់សិស្សចៅក្រមជំនាន់ទី ៥
- សេចក្ដីជូនដំណឹង ស្ដីពី ការបន្ថែមម៉ោងសម្រាប់សិស្សចៅក្រម ជំនាន់ទី៥
ព្រឹត្ដិការណ៍ថ្មីៗ
សលាកបត្រ័ពត៌មាន
ការប្រទ្បងជ្រើសរើសសិស្សអាជ្ញាសាលា
ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានពីរដំណាក់កាលៈ
ដំណាក់កាលទី១៖ ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ មានចំនួន ៣វិញ្ញាសា គឺៈ
- នីតិរដ្ឋធម្មនុញ្ញ រយៈពេល ៣ ម៉ោង មានមេគុណ ២
- ក្រមនីតិវិធីរដ្ឋប្បវេណី រយៈពេល ៣ ម៉ោង មានមេគុណ ២
- ក្រមនីតិវិធីព្រហ្មទណ្ឌ រយៈពេល ៣ ម៉ោង មានមេគុណ ២
ដំណាក់កាលទី២៖ ការប្រឡងប្រជែងលើវិញ្ញាសាសួរផ្ទាល់មាត់ មានចំនួន ៣វិញ្ញាសា គឺៈ
- ការសួរផ្ទាល់មាត់ដោយមានគណៈមេប្រយោគធំ លើទិដ្ឋភាពសង្គម គតិយុត្ត មានមេគុណ ២
- ការសួរផ្ទាល់មាត់ដោយគណៈមេប្រយោគបច្ចេកទេស លើប្រធានបទណាមួយ ក្នុងចំណោម នីតិពាណិជ្ជកម្ម ឬនីតិការងារ ឬនីតិរដ្ឋបាល មានមេគុណ ២
- ការសួរផ្ទាល់មាត់ដោយគណៈមេប្រយោគលើប្រធានបទណាមួយ ក្នុងចំណោម ភាសាបារាំង ឬអង់គ្លេស ឬធ្វើតេស្តលើ ចំណេះដឹងកុំព្យូទ័រ មានមេគុណ ១។