Menu Content/Inhalt
គេហទំព័រ
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
 
     រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ   ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ   នស/រកត/០១០៥/០១៩  ចុះថ្ងៃទី ២១
ខែ មករា ឆ្នាំ ២០០៥ សរសេរកាត់ថា “រ.ប.វ.ត” « ARPJ » មានឋានៈស្មើរដ្ឋលេខាធិការដ្ឋាន ជាគ្រឹះស្ថានសាធាណៈរដ្ឋបាល ដែលមានស្វ័យភាពខាងរដ្ឋបាល   និងហិរញ្ញវត្ថុ ។

រាជរដ្ឋាភិបាលកម្ពុជាមាន បំណងបង្កើតរចនាសម្ព័ន្ធឯកភាពមួយ  សម្រាប់ ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ រួមមាន ចៅក្រម ក្រទ្បាបញ្ជី សារការី អាជ្ញាសាលា និងអាចមានវិជ្ជាជីវៈមេធាវីផងដែរ ។
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ  សព្វថ្ងៃមានអង្គភាពបីជាចំណុះគឺ  សាលាភូមិន្ទចៅក្រម  សាលាភូមិន្ទក្រឡាបញ្ជី និង អគ្គលេខាធិការដ្ឋាន ។   រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ   មានបេសកកម្មរៀបចំការប្រឡងប្រជែងជ្រើសរើស  និង  រៀបចំ ការបណ្តុះបណ្តាលវិជ្ជាជីវៈដំបូង   ដល់សិស្សចៅក្រម   និងសិស្សក្រឡាបញ្ជីដែល​បានជ្រើសរើសថ្មី   ព្រមទាំងទទួលបន្ទុក បណ្តុះបណ្តាលបន្ត និងធ្វើវិក្រិតឹការជូនដល់ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីដែលកំពុងបំពេញការិយកម្ម ។  រាជបណ្ឌិត សភាវិជ្ជាជីវៈតុលាការ  បានរៀបចំផែនការបណ្តុះបណ្តាលរយៈ  ៥ ឆ្នាំ  (២០០៨ – ២០១២)  សម្រាប់សាលាភូមិន្ទចៅក្រម  សាលាភូមិន្ទក្រឡាបញ្ជី  សាលាភូមិន្ទអាជ្ញាសាលា  និងសាលាភូមិន្ទសារការី។
    
     ក្នុងបេសកកម្មនេះ  រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការបានការធ្វើទំនើបកម្មស្ថាប័នតុលាការ  តាមរយៈការបណ្តុះបណ្តាល វិជ្ជាជីវៈតុលាការ ប្រកបដោយគុណសម្បត្តិខ្ពស់ តាមរយៈការអភិវឌ្ឍន៍​បច្ចេកទេសទំនើប នៃការបណ្តុះបណ្តាល និង ការងារ ។ តាមរយៈបេសកកម្មនេះ   បានផ្តល់ឱ្យរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការទទួលបាននូវតួនាទីដ៏សំខាន់មួយក្នុងការ   រួមចំណែក ធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ។

     ការប្រកាសប្រឡងជ្រើសរើសឱ្យចូលរៀននៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ   បង្កើតការទាក់ទាញកាន់តែ ខ្លាំងទ្បើង ក្នុងចំណោមយុវនិស្សិតនិងយុវមន្ត្រីរាជការ ចាប់អារម្មណ៍ដាក់ពាក្យប្រឡង។
 
 
រចនាសម្ព័ន្ធថ្នាក់ដឹកនាំ
 

ប្រធាន
ឯ.ឧ. ទេព ដារ៉ុង
  

 

នាយកសាលាភូមិន្ទចៅក្រម

ឯ.ឧ. វ៉ាន់ ផាន់

 

អគ្គលេខាធិការ

ឯ.ឧ. កើត សេកាណូ

 

នាយកសាលាភូមិន្ទក្រទ្បាបញ្ជី

ឯ.ឧ. កាន់ ឈឺន