Administrator

This is for Administrator Department and teachers to access to certain files and folders when necessary.

Continue Reading »

Staff Login Here

សំរាប់គ្រូ

 

Teachers Login Here

Teachers Login Form

 



pix pix


image


នៅព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ៩ : ០០ នាទី គណៈប្រតិភូបច្ចេកទេសវិទ្យាសាស្ត្រនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម កេង សុម៉ារិទ្ធ នាយកសាលាភូមិន្ទចៅក្រម និងអមដំណើរដោយមន្ត្រី រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សក្រឡាបញ្ជីកម្មសិក្សា ជំនាន់ទី ៥ ចំនួន ១២ រូប ទៅមណ្ឌលកម្មសិក្សា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សារយៈពេល ៦ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សក្រឡាបញ្ជីកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យខ្ជាប់ខ្ជួន។ ការដឹកនាំ សិស្សក្រឡាបញ្ជីកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅរសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ៣ : ០០ នាទី គណៈប្រតិភូបច្ចេកទេសវិទ្យាសាស្ត្រនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអមដំណើរដោយមន្ត្រី រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សក្រឡាបញ្ជីកម្មសិក្សា ជំនាន់ទី ៥ ចំនួន ១២ រូប ទៅមណ្ឌលកម្មសិក្សា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សារយៈពេល ៦ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សក្រឡាបញ្ជីកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យខ្ជាប់ខ្ជួន។ ការដឹកនាំ សិស្សក្រឡាបញ្ជីកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅរសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ៤ : ០០ នាទី គណៈប្រតិភូបច្ចេកទេសវិទ្យាសាស្ត្រនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង លោក អ៊ឹង សុធារ៉ា អគ្គលេខាធិការរង អមដំណើរដោយមន្ត្រី រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សក្រឡាបញ្ជីកម្មសិក្សា ជំនាន់ទី ៥ ចំនួន ១២ រូប ទៅមណ្ឌលកម្មសិក្សា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សារយៈពេល ៦ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សក្រឡាបញ្ជីកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យខ្ជាប់ខ្ជួន។ ការដឹកនាំ សិស្សក្រឡាបញ្ជីកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅរសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ២ : ០០ នាទី គណៈប្រតិភូបច្ចេកទេសវិទ្យាសាស្ត្រនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង លោក អ៊ឹង សុធារ៉ា អគ្គលេខាធិការរង អមដំណើរដោយមន្ត្រី រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សក្រឡាបញ្ជីកម្មសិក្សា ជំនាន់ទី ៥ ចំនួន ១២ រូប ទៅមណ្ឌលកម្មសិក្សា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សារយៈពេល ៦ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សក្រឡាបញ្ជីកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យខ្ជាប់ខ្ជួន។ ការដឹកនាំ សិស្សក្រឡាបញ្ជីកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ៩ : ០០ នាទី គណៈប្រតិភូបច្ចេកទេសវិទ្យាសាស្ត្រនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង លោក អ៊ឹង សុធារ៉ា អគ្គលេខាធិការរង អមដំណើរដោយមន្ត្រី រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សក្រឡាបញ្ជីកម្មសិក្សា ជំនាន់ទី ៥ ចំនួន ១២ រូប ទៅមណ្ឌលកម្មសិក្សា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សារយៈពេល ៦ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សក្រឡាបញ្ជីកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យខ្ជាប់ខ្ជួន។ ការដឹកនាំ សិស្សក្រឡាបញ្ជីកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅរសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ គណៈប្រតិភូបច្ចេកទេសវិទ្យាសាស្ត្រនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង ឯកឧត្តម អ៊ុក ទូច នាយកសាលាភូមិន្ទអាជ្ញាសាលា អមដំណើរដោយមន្ត្រី រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញទៅជួបពិភាក្សា អំពីសកម្មភាពកម្មសិក្សារបស់សិស្សក្រឡាបញ្ជី ជំនាន់ទី ៥ ចំនួន ១៥ នាក់ ដែលត្រូវចុះកម្មសិក្សារយៈពេល ៦ ខែ នៅមណ្ឌលកម្មសិក្សា ” សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល” ការចុះកម្មសិក្សានេះដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាល និងណែនាំសិស្សក្រឡាបញ្ជីឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលកម្មសិក្សាក៏ដូចជាការគោរពវិន័យខ្ជាប់ខ្ជួន។ ការធ្វើកម្មសិក្សានេះបានដំណើរការល្អដោយមានការសហការពីលោកប្រធាន ព្រះរាជអាជ្ញា និងប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ គណៈប្រតិភូបច្ចេកទេសវិទ្យាសាស្ត្រនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង ឯកឧត្តម អ៊ុក ទូច នាយកសាលាភូមិន្ទអាជ្ញាសាលា អមដំណើរដោយមន្ត្រី រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញទៅជួបពិភាក្សា អំពីសកម្មភាពកម្មសិក្សារបស់សិស្សក្រឡាបញ្ជី ជំនាន់ទី ៥ ចំនួន ១៧ នាក់ ដែលត្រូវចុះកម្មសិក្សារយៈពេល ៦ ខែ នៅមណ្ឌលកម្មសិក្សា” សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ” ការចុះកម្មសិក្សានេះដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាល និងណែនាំសិស្សក្រឡាបញ្ជីឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលកម្មសិក្សាក៏ដូចជាការគោរពវិន័យខ្ជាប់ខ្ជួន។ ការធ្វើកម្មសិក្សានេះបានដំណើរការល្អដោយមានការសហការពីលោកប្រធាន ព្រះរាជអាជ្ញា និងប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ គណៈប្រតិភូបច្ចេកទេសវិទ្យាសាស្ត្រនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង ឯកឧត្តម អ៊ុក ទូច នាយកសាលាភូមិន្ទអាជ្ញាសាលា អមដំណើរដោយមន្ត្រី រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញទៅជួបពិភាក្សា អំពីសកម្មភាពកម្មសិក្សារបស់សិស្សក្រឡាបញ្ជី ជំនាន់ទី ៥ ចំនួន ១៩ នាក់ ដែលត្រូវចុះកម្មសិក្សារយៈពេល ៦ ខែ នៅមណ្ឌលកម្មសិក្សា” តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល” ការចុះកម្មសិក្សានេះដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាល និងណែនាំសិស្សក្រឡាបញ្ជីឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលកម្មសិក្សាក៏ដូចជាការគោរពវិន័យខ្ជាប់ខ្ជួន។ ការធ្វើកម្មសិក្សានេះបានដំណើរការល្អដោយមានការសហការពី ឯកឧត្តមប្រធាន លោកជំទាវអគ្គព្រះរាជអាជ្ញា ឯកឧត្តមអគ្គព្រះរាជអាជ្ញារង លោកប្រធានអគ្គលេខាធិការដ្ឋាន ក៏ដូចជា លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

បរិស្ថានស្អាត គឺផ្តើមចេញពីយើងទាំងអស់គ្នា!
ដោយទទួលបានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ, នាព្រឹក ថ្ងៃ សុក្រ ទី ១៩ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្តម ឆាន់ ស៊ីណា អគ្គលេខាធិការ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការបានដឹកនាំមន្ត្រី និងសិស្សក្រឡាបញ្ជី ជំនាន់ទី ៥ ចំនួន ១១១ នាក់ ( ស្រ្តី ២៧ នាក់) ធ្វើពលកម្មសម្អាតបរិវេណទីធ្លា និងអាគារនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងតាមដងផ្លូវមួយចំនួន។
ការដឹកនាំធ្វើពលកម្មនាពេលនេះ ក្នុងគោលបំណងអប់រំ និងបណ្ដុះនូវគំនិតឱ្យចេះស្រលាញ់ និងយល់អំពីតម្លៃនៃបរិស្ថាន ដល់សិស្សវិជ្ជាជីវៈដែលនឹងចេញទៅប្រកបការងារជាក្រឡាបញ្ជីនាពេលឆាប់ៗខាងមុខ។

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានកិត្តិយសសូមជម្រាបជូន និស្សិត និងមន្រ្តីរាជការទាំងពីរភេទមេត្តាជ្រាបថា៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សសាលាភូមិន្ទក្រឡាបញ្ជី ជំនាន់ទី ៦ សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ចាប់ពី ថ្ងៃ ច័ន្ទ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដល់ថ្ងៃ សុក្រ ទី ៣០ ខែ មីនា ឆ្នាំ ២០១៨ ។
សូមចុច សេចក្តីជូនដំណឹង ខាងក្រោមដើម្បីទាញយកពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សសាលាភូមិន្ទក្រឡាបញ្ជី ជំនាន់ទី ៦ ។

image

នាព្រឹកថ្ងៃ សុក្រ ១២ កើត ខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៧, រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សក្រឡាបញ្ជី ជំនាន់ទី ៥ ចំនួន ១១១ នាក់ ចុះទស្សនកិច្ចសិក្សា នៅមណ្ឌលអប់រំកែប្រែ ទី ១ និងទី ២ ព្រៃស។ គោលបំណង នៃការចុះទស្សនកិច្ចសិក្សានេះមានគោលបំណងផ្តល់ឱកាសឲ្យសិស្សស្វែងយល់ពី៖
- ទំនាក់ទំនងរវាងឆ្មាំគុកជាមួយស្ថាប័នអយ្យការ
- អំពីការងារពាក់ព័ន្ធរវាងឆ្មាំគុក និងស្ថាប័នអយ្យការ
- ទិដ្ឋភាពទូទៅ និងការគ្រប់គ្រងមជ្ឈមណ្ឌលអប់រំកែប្រែ
ការចុះទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ ឯកឧត្តម សុច សុផាន់ណារ៉ា អគ្គនាយករងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និង លោក អ៊ឹង សុធារ៉ា អគ្គលេខាធិការរង នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងចូលរួមអមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួន។ ដំណើរទស្សនកិច្ចនេះ មានការចូលរួម និងស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេ ១ អ៊ុច ពង្ស ជាអគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមអគ្គានុរក្សលេខ១ សន្តិបណ្ឌិតអគ្គនាយក និងថ្នាក់ដឹកនាំ មួយចំនួន នៃអគ្គនាយកដ្ឋានពន្ធនាគារ។

ប្រកាសស្តីពីការតែងតាំងសិស្សក្រឡាបញ្ជី ជំនាន់ទី ៥ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

image
View RAJP in a larger map

image ផ្ទះលេខ 17 ផ្លូវលេខ 466 សង្កាត់ ទន្លេបាសាក់
ខណ្ឌចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

+៨៥៥ ២៣ ៧២៦ ១៧៣
​​​​​​​​​​+៨៥៥ ២៣ ៧២៦ ១៧៣

image